រដ្ឋមន្ត្រីប្រៃសណីយ៍ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសជប៉ុន ពីការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានទទួលសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសជប៉ុន ដឹកនាំដោយលោក TSUGE Yoshifumi អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងសហការី។
ជំនួបនេះ
ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល
ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍
និងបទពិសោធផ្នែកសន្តិសុខឌីជីថលរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ
រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូ មកទស្សនកិច្ចនៅប្រៃសណីយ៍កម្ពុជា
ដើម្បីស្វែងយល់អំពីការវិវត្តន៍របស់ប្រៃសណីយ៍កម្ពុជា
បន្ទាប់បានកែទម្រង់ឈានទៅរកភាពកាន់តែប្រសើរឡើង
ទាំងបរិយាកាសនៃការបំពេញការងាររបស់និយោជិត និងការផ្តល់សេវាប្រៃសណីយ៍រហ័ស ជូនអតិថិជនប្រកបដោយភាពជឿជាក់
ទុកចិត្ត និងសុវត្ថិភាពខ្ពស់៕
Post a Comment