ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់ទី១២ ជាគោលដៅទាក់ទាញទេសចរដ៏ល្អបំផុតលើពិភពលោក
ភ្នំពេញ៖ យោងតាមគេហទំព័រ TripAdvisor បានដាក់ប្រាសាទអង្គរវត្ត ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងចំណោមគោលដៅទាក់ទាញទេសចរល្អបំផុតទាំង២៥លើពិភពលោក។
គេហទំព័រដដែល
បានបញ្ជាក់ដោយខ្លីថា «ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈរបស់ពិភពលោក
ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
មនុស្សជាច្រើនបានទៅទស្សនាថ្ងៃរះនៅទីនោះ។
មានប្រវត្តិរឿងរ៉ាវដ៏អស្ចារ្យជាច្រើនដែលភ្ញៀវទេសចរគួរតែដឹងពីតំបន់បេតិកភណ្ឌមួយនេះ»។
តាមគេហទំព័រខាងលើ
ប្រាសាទអង្គរវត្ត ឈរបន្ទាប់ពី១១ទំបន់ទេសចរ នៃប្រទេសដូចជា អាមេរិក. បារាំង. ហូឡង់.
អេស្ប៉ាញ. អ៊ីតាលីសិង្ហបុរី. និងស៊ុយអែត...។
ការទទួលបានចំណាត់ថ្នាក់នេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញចលនាទស្សនាសៀមរាបឆ្នាំ២០២៤ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនា និងស្នាក់នៅតាមគោលដៅទេសចរណ៍នានានៅខេត្តសៀមរាប ក៏ដូចជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជា និងសៀមរាប-អង្គរនេះផងដែរ៕
Post a Comment