អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូបនៅក្រុងកោះរ៉ុងដែលមានបញ្ហាសន្លប់មិនដឹងខ្លួន មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត

 អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានបញ្ហាសន្លប់មិនដឹងខ្លួន ថប់ដង្ហើម ក្អកធ្លាក់ឈាម ធ្លាប់មានជំងឺក្រពះពោះវៀន យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ ទី បូទួន អាយុ ៤២ឆ្នាំ រស់នៅភូមិព្រែកស្វាយសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីខាងលើ ត្រូវបានអ្នកឧញ៉ា រួមនឹងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕














Powered by Blogger.