ឧបនាយករដ្ឋមន្រ្តី ស សុខា បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅតាមបណ្ដារាជធានី-ខេត្ត

ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅតាមបណ្ដារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាពលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។

គណៈកម្មការនេះមានភារកិច្ច៖

- អនុវត្តភារកិច្ចដែលមានចែងក្នុងចរាចរណ៍ណែនាំលេខ ០៧ សរណន របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩

-បង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទនិងគ្រប់រូបភាពក្នុងភូមិសាស្ត្របណ្ដារាជធានីខេត្ត។

-ប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរាជធានីខេត្តធ្វើការចុះបង្ក្រាបជាក់ស្ដែងតាមគោលដៅដែលបានរកឃើញនិងកំណត់ដោយប្រធានគណៈកម្មការ។ ក្នុងករណីចាំបាច់ប្រធានគណៈកម្មការអាចប្រើប្រាស់មន្ត្រីនៃអង្គភាពពាក់ព័ន្ធចំណុះគណៈកម្មការចុះសហការសម្របសម្រួលប្រតិបត្តិការជាក់ស្ដែងឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។

-ចាប់បញ្ជូនជនល្មើសនិងវត្ថុតាងព្រមទាំងអ្នកពាក់ព័ន្ធទៅតុលាការដើម្បីធ្វើការវិនិច្ឆ័យទោសតាមច្បាប់ជាធរមានក្នុងករណីជនល្មើសជាជនបរទេសអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីដែលមានចែងក្នុងច្បាប់នៃពីអន្តោប្រវេសន៍

-ប្រធានគណៈកម្មការត្រូវដឹកនាំកិច្ចប្រជុំបូកសរុបដកស្រង់បទពិសោធន៍និងលើកទិសដៅផែនការរៀងរាល់សប្តាហ៍

- ប្រធានគណៈកម្មការត្រូវរាយការណ៍ស្នើសុំយោបល់ដឹកនាំជាប្រចាំពីឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យសម្រេចនិងស្នើសុំមតិដឹកនាំបន្ត៕





 

Powered by Blogger.