គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់ សម្រេចបាន ៤១,៨១% ហើយ

 អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលមានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ និងផ្លូវតភ្ជាប់និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤១,៨១%ហើយ ខណៈដែល ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ សម្រេចបាន ៥៥,៨៣%ហើយ ដោយគិតត្រឹមខែមិថុនា ឆ្នាំ២០២៤។

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងទាំងមូលគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

យោងតាមគម្រោង នៃការសាងសង់ ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះនេះ និងមានទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវតភ្ចាប់ និងផ្លូវផ្សេងៗទៀតនៅក្នុងខេត្ត ដែលបច្ចុប្បន្ន កំពុងស្តារ និងសាងសង់ថ្មី ពីរង្វង់មូលព្រាបសរ ទៅកាន់ស្រុកសំបូរ និងពីផ្លូវបែកឃុំសណ្តាន់ តភ្ជាប់និងផ្លូវ អាស៊ាន លេខ៧៣ 

ជាមួយគ្នានេះ យោងតាម ទ្រឹស្តី សម្តេចបវរធិបតីមានប្រសាសន៍ថា   ផ្លូវ  ស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ  ហេីយជាអាទិភាពគន្លឹះទី២  នៅក្នុងចំណោម អាទិភាព នៃគន្លឹះទាំង៥ គឺមាន « មនុស្ស ផ្លូវ ទឹក ភ្លេីង និងបច្ចេកវិទ្យា នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១  ដោយក្នុងកិច្ចអាទិភាព ទឺ២  នៃបញ្ចកោណទី២  គឺការលេីកកម្ពស់ និងការតភ្ចាប់ ដេីម្បីបង្កេីនប្រសិទ្ធិភាពក្នុងការដឹកជញ្ជូន និងមានគោលដៅជាយុទ្ធសាស្រ្តផ្តោតលេីការ បន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ 

តាមប្រភពព័ត៌មាន ពីក្រុមហ៊ុនសាងសង់ស្ពាន និងផ្លូវតភ្ជាប់ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ៖ ការអនុវត្តគម្រោងទាំងអស់នេះ និងបញ្ចប់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ នាឆ្នាំខាងមុខនេះ តាមការគ្រោងទុក។ទាំងអស់នេះ ជាក្តីមោទនសម្រាប់ខេត្តក្រចេះ និងពិសេសចំពោះប្រជាពលដ្ឋទូទៅ ដែលតម្រូវការឆ្លងកាត់ស្ពាននេះ មិនថា ប្រជាប្រជាពលរដ្ឋក្នុងខេត្តក្រចេះនោះទេ គឺសូមគោរព និងដឹងគុណ មិនអាចបំភ្លេចបាន តកូនតចៅ ពីឆន្ទះដ៏មោះមុតដេីម្បីជាតិ និងប្រជាពលរដ្ឋ ពីគំនិត្យអភិវឌ្ឍនូវសមិទ្ធផលគ្រប់វិស័យទូទាំងប្រទេស របស់សម្តេចតេជោ ដោយឡែកនៅក្នុងខេត្តក្រចេះ រយៈពេល ១សហស្សវត្សរ៍មកហេីយពុំដែលធ្លាប់មានឡេីយ ស្តីពីការ អភិវឌ្ឍន៍ បង្កេីតឱ្យមានស្ពានឆ្លងទន្លេមេគង្គ សម្រាប់ខេត្តក្រចេះ នាឱកាសនេះ និងតទៅអនាគត ដ៏ត្រចះត្រចង់  សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ក៍ដូចជាប្រជាពលរដ្ឋទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ














Powered by Blogger.