រុស្ស៊ីអះអាងថា ដណ្តើមយកបានភូមិចំនួនពីរបន្ថែមទៀតនៅភាគខាងកើតអ៊ុយក្រែន
ម៉ូស្គូ៖ រុស្ស៊ីបានអះអាងថា ខ្លួនបានដណ្តើមយកភូមិចំនួនពីរបន្ថែមទៀតនៅភាគខាងកើតអ៊ុយក្រែន ខណៈកងកម្លាំងរបស់ខ្លួនបានយកឈ្នះលើកងទ័ពអ៊ុយក្រែននៅលើសមរភូមិ អស់រយៈពេលជាច្រើនខែមកនេះ។
រុស្ស៊ីបានអះអាងថា
ខ្លួនបានដណ្តើមយកភូមិថ្មីៗជាច្រើន នៅភាគខាងកើតអ៊ុយក្រែនជាប្រចាំអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ
ខណៈកងកម្លាំងអ៊ុយក្រែនកំពុងតែតស៊ូយ៉ាងខ្លាំងដើម្បីទប់ទល់។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា
កងកម្លាំងរបស់ខ្លួនបានរំដោះភូមិ Novooleksandrivka ខណៈដែលកងទ័ពរុស្ស៊ីបានរុលទៅទិសខាងលិចបន្ថែមទៀត ចូលទៅក្នុងតំបន់ Donetsk។ ភូមិនេះស្ថិតនៅភាគពាយ័ព្យនៃទីប្រជុំជន Ocheretyne ដែលឥឡូវនេះបានក្លាយជាចំណុចភាគខាងលិចបំផុត
នៃតំបន់ដែលទីក្រុងម៉ូស្គូកាន់កាប់។
ទីក្រុងម៉ូស្គូក៏បាននិយាយផងដែរថា
កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិតូចមួយ នៃទីប្រជុំជន Spirne
ដែលស្ថិតនៅភាគខាងជើងនៃតំបន់ Donetsk ជាប់ព្រំដែនជាមួយតំបន់
Lugansk៕
Post a Comment