គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៨៨,៣៨% ខណៈស្ពានខ្ពស់ជាងគេសម្រេចបាន ៤៣,៥០%
ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គ.ម (PK000+000 – PK198+518) សម្រេចបានលទ្ធផលជារួម ៨៨,៣៨%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ។
គម្រោងនេះ
ចាប់ពីផ្លូវជាតិលេខ 57-7
ត្រង់ PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង
ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វឌ្ឍនភាពនេះរួមមាន
ការងារផ្លូវថ្នល់សម្រេចបាន ៨០,២៦%
ការងារស្ពានសម្រេចបាន ៩៣,២៣% ,ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រសម្រេចបាន ៤៣,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ), ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២%
និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។
នៅរដូវវស្សានេះផ្លូវជាតិលេខ១០
ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន
ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត
អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា
ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ
និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា
ឆ្នាំ២០២៥ ខាងមុខនេះ៕
Post a Comment