សម្ដេចធិបតី៖ ការកំណត់ថ្ងៃ១ កក្កដា ជា“ទិវាមច្ឆជាតិ” ជាការបំផុសចលនាចិញ្ចឹមត្រី ដើម្បីធានាសន្ដិសុខស្បៀង
ខេត្តកំពង់ចាម ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការកំណត់យកថ្ងៃ១ កក្កដា ជា“ទិវាមច្ឆជាតិ”ដើម្បីបំផុសនូវចលនាចិញ្ចឹមត្រី ធានាការហូបចុករបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ និងទ្រទ្រង់ដល់សន្ដិសុខស្បៀង និងរក្សាលំនឹងតម្លៃកសិផលនៅលើទីផ្សារ។
ការថ្លែងរបស់សម្តេចធិបតីនេះ
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ“ទិវាមច្ឆជាតិ” លើកទី១៩
ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
នាព្រឹកថ្ងៃ១ កក្កដា ។
ក្នុងនោះសម្ដេចធិបតីបានលើកទឹកចិត្ដពលរដ្ឋចិញ្ចឹមសត្វគ្រប់ប្រភេទ
មាន ត្រី អណ្ដើក កង្កែប បង្កង បង្គា ជាដើម ទាំងសត្វទឹកសាប និងទឹកប្រៃឲ្យបានច្រើន
សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងកែច្នៃសម្រាប់នាំចេញទៅលក់នៅទីផ្សារក្រៅប្រទេស៕
Post a Comment