សម្តេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាបន្តការពារអភិរក្សបឹងទន្លេសាប

ខេត្តកំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្ដេជ្ញាបន្តការពារអភិរក្សបឹងទន្លេស្ថាបន្តទៀត ដោយថាការងារក្នុងការអភិរក្សបឹងទន្លេសាបនេះនឹងមិនឈប់នោះទេ។

សម្ដេចបានលើកឡើងថា ការងារក្នុងការអភិរក្សបឹងទន្លេសាបគឺនឹងនៅតែបន្តហើយក៏បានព្រមមានទៅដល់អ្នកដែលមានបំណងក្នុងការទន្ទ្រានយកដីបឹងទន្លេសាបទៀតថានឹងត្រូវប្រឈមមុខទៅនឹងផ្លូវច្បាប់បើនៅរឹងទទឹងចង់បំពាន។

សម្ដេចលើកឡើងបែបនេះក្នុងទិវាមច្ឆជាតិលើកទី១៩ ដែលរៀបចំនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤៕ 

 


Powered by Blogger.