រដ្ឋមន្រ្តីក្រសួងវប្បធម៌ អនុញ្ញាតជូន លោក Chris G. Parkhurst ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
ភ្នំពេញ៖ ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ អនុញ្ញាតជូន លោក Chris G. Parkhurst ផលិតករភាពយន្តឯកសាររឿង Elvis of Cambodia: កេរតំណែលរបស់លោក ស៊ិន ស៊ីសាមុត ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការចាក់បញ្ចាំងភាពយន្តឯកសាររឿង
Elvis
of Cambodia: The Legacy of Sinn Sisamuth នៅក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤
កន្លងមក នៅសាលសន្និសីទចតុម្មុខ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងជាតិ
និងអន្តរជាតិ៕
Post a Comment