ហូឡង់ នឹងចាប់ផ្ដើមប្រគល់យន្ដហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន ក្នុងពេលឆាប់ៗ
ប្រភព៖ Reuters
អាំស្ទែដាំ៖ រដ្ឋាភិបាលហូឡង់ កាលពីថ្ងៃចន្ទ ទី១
ខែកក្កដា បាននិយាយថាប្រទេសរបស់ខ្លួននឹងចាប់ផ្ដើមប្រគល់យន្ដហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែនក្នុងពេលឆាប់ៗ ខណៈ ទីក្រុងកៀវ
កំពុងទទូចស្នើសុំឱ្យសម្ព័ន្ធមិត្តលោកខាងលិចពន្លឿនការផ្ដល់អាវុធ
ដើម្បីបន្តប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី។
ហូឡង់
ធ្លាប់បានសន្យាថានឹងប្រគល់យន្ដហោះចម្បាំង F-16 ចំនួន
២៤គ្រឿងទៅឱ្យអ៊ុយក្រែន ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់កងទ័ពអ៊ុយក្រែន
ប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។
រដ្ឋមន្ត្រីការពារជាតិហូឡង់
លោកស្រី Kajsa Ollongren បានបញ្ជាក់នៅក្នុងលិខិតមួយផ្ញើជូនសភាជាតិ
នៅមុនរដ្ឋាភិបាលអន្តរកាលមួយត្រូវបានបង្កើតឡើង នៅថ្ងៃអង្គារ សប្ដាហ៍នេះ
ក្រោយការចរចាបង្កើតរដ្ឋាភិបាលចម្រុះចាប់តាំងពីការបោះឆ្នោតតាំងពីឆ្នាំមុនមក
ថាការអនុញ្ញាតជាពិសេសដើម្បីប្រគល់យន្ដហោះចម្បាំងទៅឱ្យអ៊ុយក្រែន ត្រូវបាន អនុម័តរួចរាល់ហើយ។
តែយ៉ាងណាលោកស្រីមិនបានបញ្ជាក់ថាតើនឹងមានយន្ដហោះចម្បាំង
F-16 ប៉ុន្មានគ្រឿងត្រូវប្រគល់
ឬក៏ថាតើនៅពេលណាទើបយន្ដហោះចម្បាំងទាំងនោះ ត្រូវបានប្រគល់ទៅដល់ដៃអ៊ុយក្រែននោះទេ
ក្រោមហេតុផលសន្តិសុខ៕
Post a Comment