FFC បង្ហាញបញ្ជីឈ្មោះកីឡាករ U19 ត្រៀមពានអាស៊ាន

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបង្ហាញបញ្ជីឈ្មោះកីឡាករយុវជនអាយុក្រោម១៩ឆ្នាំ ២៣រូបសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់យុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ (ASEAN U19 Boys’ Championship 2024) នៅទីក្រុងស៊ួរ៉ាបាយ៉ា ខេត្តជ្វាខាងកើត ប្រទេសឥណ្ឌូណេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ។

កម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី ទីម័រខាងកើត និងហ្វីលីពីន។ យុវជនកម្ពុជាបើកការប្រកួតជួបទីម័រខាងកើត ថ្ងៃទី១៧ ខែកក្កដា មុនជួបឥណ្ឌូណេស៊ី និងហ្វីលីពីន៕






 

Powered by Blogger.