អ៊ីស្រាអែល បើកការវាយប្រហារសងសឹកលើអ៊ីរ៉ង់
ប្រភព៖ Reuters
ហ្ស៊េរុយសាឡិម៖ យោធាអ៊ីស្រាអែល នៅថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ បានអះអាងថាខ្លួនបានបើកការវាយប្រហារលើអ៊ីរ៉ង់ ដោយកំណត់គោលដៅលើទីតាំងយោធាជាការសងសឹកទៅ នឹងទីក្រុងតេហេរ៉ង់ សម្រាប់ការបាញ់មីស៊ីលបាលិស្ទីគលើអ៊ីស្រាអែលកាលពីដើមខែតុលាកន្លងទៅនេះ។
ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល
ត្រូវបានគេរំពឹងទុករួចជាមុនទៅហើយ បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែលព្រមានថាត្រូវតែសងសឹកអ៊ីរ៉ង់វិញ
សម្រាប់ការបាញ់ស្រោចមីស៊ីលបាលិស្ទីគ លើអ៊ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា
ដោយប្រើមីស៊ីលបាលិស្ទីគប្រហែលជិត២០០គ្រាប់ ហើយដែលនេះជាការវាយប្រហារដោយផ្ទាល់ជាលើទី២
ប្រឆាំងអ៊ីស្រាអែលក្នុងរយៈពេល ៦ខែ។
បើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់
ស្នូរផ្ទុះជាច្រើនបានបន្លឺសំឡេងឡើងនៅជុំវិញរដ្ឋធានីតេហេរ៉ង់ រួមទាំងទីក្រុង Karaj។ អ៊ីរ៉ង់ក៏ធ្លាប់បានគំរាមផងដែរ នឹងសងសឹកអ៊ីស្រាអែលវិញ ប្រសិនបើអ៊ីស្រាអែលហ៊ានវាយប្រហារលើខ្លួន
ដែលជាការសងសឹកខ្លាំងបំផុត៕
Post a Comment