អ្នកនាំពាក្យ ៖ កម្លាំងប្រដាប់អាវុធ ក្នុងសម័យសន្តិភាព មិនចេញច្បាំងនោះទេ តែឈរការពារសន្តិភាព និងភាពសុខសាន្តពលរដ្ឋ
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូ
អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា
កងកម្លាំងប្រដាប់អាវុធ ក្នុងសម័យសន្តិភាព មិនចេញច្បាំងនោះទេ តែឈរការពារសន្តិភាព
និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ ។
ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយស
ផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាព នៃការងារព័ត៌មាន
និងការគ្រប់គ្រងសាធារណមតិ» នៅសាកលវិទ្យាល័យការពារជាតិ
នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា «ពិតណាស់ បច្ចុប្បន្នប្រទេសយើង មានសុខសន្តិភាព
ដូច្នេះកងកម្លាំងប្រដាប់អាវុធ យើងមិនចេញទៅច្បាំង ក្នុងសមរភូមិដូចរៀមច្បង
យើងជំនាន់មុនទៀតទេ ។ ប៉ុន្តែ កងកម្លាំងទាំងបីប្រភេទ គឺកងយោធពលខេមរភូមិន្ទ
កងនគរបាលជាតិ និងកងរាជអាវុធហត្ថ ជាអ្នកឈរការពារសន្តិភាពនិងភាពសុខសាន្ត
របស់ប្រជាពលរដ្ឋ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ថែមថា
នៅពេលមានគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ឬគ្រោះថ្នាក់ផ្សេងៗ កងកម្លាំង
ចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗ ដើម្បីជួយប្រជាពលរដ្ឋ។ លើសពីនេះ កងកម្លាំង
ក៏បានចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ
។ នេះគឺជាមោទនភាពយ៉ាងធំធេងណាស់ សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ
យើងដែលបានប្រែក្លាយពីប្រទេស ដែលត្រូវការកងទ័ពមួកខៀវ របស់អង្គការ សហប្រជាជាតិ
ដើម្បីការពារសន្តិភាព ទៅជាប្រទេសដែលជួយការពារសន្តិភាពក្នុងពិភពលោក។ ដូច្នេះ
សកម្មភាពទាំងអស់នេះ ត្រូវផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋបានដឹង ។
ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល
គូសបញ្ជាក់ទៀតថា «បើទោះជាបងប្អូនយើង
មានភារកិច្ចធំធេង លះបង់ខ្ពស់និងសម្រេចបាន សមិទ្ធផលគួរឱ្យមោទនៈ បែបនេះក៏ដោយ
បើយើងមិន ផ្សព្វផ្សាយ ប្រជាពលរដ្ឋមិនបានដឹង ហើយនៅពេលមានបញ្ហាអវិជ្ជមាន ណាមួយកើតឡើង
បន្តិចបន្តួច មានអ្នកយកទៅ បង្ហោះពេញហ្វេសប៊ុក ហើយក្រុមមនុស្ស
ជ្រុលនិយមមួយចំនួនយកទៅបំពង សំឡេងបន្ថែម ដើម្បីវាយប្រហារមក លើកងកម្លាំងយើង
និងទៅលើរាជរដ្ឋាភិបាលយើង»។
ដូច្នេះ
ទាមទារឱ្យបងប្អូនយើងចេះផ្សព្វផ្សាយតាមបែបបុរេសកម្មឱ្យបានច្រើននិងឱ្យមានប្រសិទ្ធភាពដើម្បីឱ្យប្រជាពលរដ្ឋបានដឹងនិងបានយល់ពីតួនាទីយ៉ាងសំខាន់របស់កងកម្លាំងដែលជាអ្នកបម្រើប្រទេសជាតិនិងប្រជាជនដ៏ស្មោះត្រង់និងដោយឥតខ្លាចនឿយហត់។
ជាអ្នកឈរការពារសន្តិភាព ការពារទឹកដី
និងជាអ្នកលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕
Post a Comment