លោក សុខ ចាន់ភក្ដី នាំយកអំណោយរដ្ឋមន្ត្រីក្រសួងព័ត៌មានចុះសួរសុខទុក្ខស្ត្រីជនពិការអាយុ៧៥ឆ្នាំ ដែលកំពុងជួបការខ្វះខាត
អត្ថបទ ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ៖ លោក សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចិត្របុរី ដោយមានការចូលរួមពីលោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខអ៊ុំស្រីឈ្មោះ ណាវ អេន អាយុ ៧៥ឆ្នាំ រស់នៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានជំងឺពិការភាព និងកំពុងជួបការខ្វះខាតក្នុងគ្រួសារ។
នៅក្នុងឱកាសចុះសាកសួរសុខទុក្ខនេះ លោក សុខ ចាន់រស្មី ក៏បានយកនូវអំណោយរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ ដើម្បីឧបត្ថម្ភជូនដល់អ៊ុំស្រីជាជនពិការផងដែររួមមាន៖ រទេះរុញសម្រាប់ជនពិការចំនួន ០១ គ្រឿង, អង្ករចំនួន ២បេតូច ស្មើនិង ៣០ គីឡូក្រាម, ឃីតចំនួន ០១ កញ្ចប់ និងថវិកាចំនួន ១០០,០០០ រៀល៕ (ប្រភពពី ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន)
Post a Comment