ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤ ចូលរួម BRICS ជាប្រទេសដៃគូ
ប្រភព៖ Reuters
កាហ្សាន៖ ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន
គឺម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងថៃ បានក្លាយជាប្រទេសដៃគូ របស់ BRICS ដែលជាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ ប្រទេសទាំង៤នេះ
បានចូលរួមជាមួយប្រទេសចំនួន ៩ ផ្សេងទៀត ដែលត្រូវបានប្រកាស ជាដៃគូ BRICS ក្នុងកិច្ចប្រជុំកំពូល នៅទីក្រុង Kazan ប្រទេសរុស្ស៊ី។
ក្រុម BRICS ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៦ ដោយមានប្រទេសចំនួន ៤
គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។ អាហ្វ្រិកខាងត្បូងបានចូលរួមក្នុងឆ្នាំ ២០១០។
នៅឆ្នាំនេះ អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ក៏បានក្លាយជាសមាជិក BRICS
ផងដែរ។ ក្រុមនេះត្រូវបានគេមើលឃើញថា ជាការប្រឆាំង
ទៅនឹងឥទ្ធិពលរបស់លោកខាងលិចនៅក្នុងពិភពលោក។
ម៉ាឡេស៊ីខ្លួនសង្ឃឹមថា
ការចូលរួមនេះនឹងនាំមកនូវឱកាសពាណិជ្ជកម្មថ្មីៗ និងជួយពង្រឹងទំនាក់ទំនង ជាមួយប្រទេស BRICS។ ឥណ្ឌូនេស៊ីវិញបានប្រកាសថា
ខ្លួននឹងជំរុញឱ្យមានសន្តិភាពនិងសាមគ្គីភាព ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ វៀតណាម
និងថៃ ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយ BRICS ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
Post a Comment