អ៊ីស្រាអែល សម្លាប់មេបញ្ជាការក្រុមហាម៉ាស និងជាបុគ្គលិកផ្តល់ជំនួយរបស់ UN

 ប្រភព៖ Reuters

ហ៊្សេរុយសាឡិម៖ យោធាអ៊ីស្រាអែល បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនបានសម្លាប់មេបញ្ជាការម្នាក់នៃក្រុមហាម៉ាស ដែលបានចូលរួមក្នុងការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ហើយក៏ជាអ្នកធ្វើការឱ្យ UNRWA ដែលជាទីភ្នាក់ងារជួយសង្រ្គោះ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាផងដែរ។

UNRWA បាននិងកំពុងផ្តល់ការអប់រំ សុខភាព និងជំនួយដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ នៅតំបន់ហ្កាហ្សា West Bank នៅប្រទេសក្នុងហ៊្សកដានី លីបង់ និងស៊ីរី។ ទីភ្នាក់ងារនេះ មានទំនាក់ទំនងមិនសូវល្អជាមួយអ៊ីស្រាអែលយូរមកហើយ ហើយកាន់តែយ៉ាប់យ៉ឺនថែមទៀត ចាប់តាំងពីផ្ទុះសង្រ្គាមហ្កាហ្សា។

UNRWA បានបញ្ជាក់ថា លោក Itiwi គឺជាបុគ្គលិកម្នាក់ ហើយត្រូវបានសម្លាប់កាលពីថ្ងៃពុធ។ ឈ្មោះ Itiwi មាននៅក្នុងលិខិតដែល UNRWA ទទួលបានពីអ៉ីស្រាអែល កាលពីខែកក្កដា ក្នុងចំណោមបុគ្គលិក ១០០នាក់ ដែលត្រូវចោទប្រកាន់ថាជាសមាជិកនៃក្រុមប្រដាប់អាវុធ រួមទាំងហាម៉ាសផងដែរ។ ប្រធានផ្នែកទំនាក់ទំនងរបស់ UNRWA លោកស្រី Juliette Touma និយាយថា ការចោទប្រកាន់ណាមួយ ត្រូវបានយកចិត្តទុកដាក់ ហើយជំរុញ​ឱ្យរដ្ឋាភិបាល​អ៉ីស្រាអែល សហការ​​ផ្តល់​ព័ត៌មាន​បន្ថែម​ទៀត ដើម្បី​ឱ្យលោក​ស្រីចាត់​វិធានការ។

យោធាអ៊ីស្រាអែលនិយាយថា លោក Mohammad Abu Itiwi ត្រូវបានសម្លាប់ កាលពីថ្ងៃពុធ។ លោកជាមេបញ្ជាការក្រុមហាម៉ាស់ ហើយបានចូលរួមក្នុងការសម្លាប់ និងការចាប់ពង្រត់ជនស៊ីវិលអ៊ីស្រាអែល។ លោកក៏ត្រូវបាន UNRWA ជួលឱ្យធ្វើការ ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២២មក ហើយឈ្មោះបុគ្គលរូបនេះ មាននៅក្នុងបញ្ជីបុគ្គលិក៕



 

Powered by Blogger.