ដូចសម្លកំពឹស ACU ឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់
ភ្នំពេញ៖ ប្រភពព័ត៌មានបានបង្ហើបប្រាប់"ភ្នំពេញដេលី" Phnom Penh Daily នៅព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU ធ្វើការឃាត់ខ្លួន។
ប្រភពបង្ហើបទៀតថា
មូលហេតុដែល ACU
សម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ ដោយសារតែជាប់ពាក់ព័ន្ធការសូកប៉ាន់លុយចំនួន
៥៧មុឺដុល្លារ ដើម្បីរត់ការតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។
បើតាមប្រភពដាច់ដោយឡែកពីខេត្តពោធិ៍សាត់
បានបញ្ជាក់បន្ថែមថា ពិតជាមានការឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ប្រាកដមែន
និងត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
សូមបញ្ជាក់ថា ពាក់ព័ន្ធការសូកប៉ាន់រត់តំណែងនេះដែរ
ACU បានសម្រេចឃាត់លោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ និងត្រូវបានតំណាងអយ្យការចោទប្រកាន់ចាត់វិធានការតាមច្បាប់៕
Post a Comment