ACU សម្រេចឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែល ACU សម្រេចឃាត់ខ្លួនលោក កន សុខកាយ ដោយសារតែជាប់ពាក់ព័ន្ធការសូកប៉ាន់លុយចំនួន ៣០មុឺដុល្លារ ដើម្បីរត់ការតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង៕



Powered by Blogger.