អ៊ីស្រាអែល បញ្ជូនរដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្ត ទៅជួប ត្រាំ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តអ៊ីស្រាអែល លោក Ron Dermer បានជួបប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅរីសត Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។
ប្រភពពីក្រុមមន្រ្តីអ៊ីស្រាអែល
និងសហរដ្ឋអាមេរិក បាននិយាយថា មានជំនួបរវាងប្រធានាធិបតីជាប់ឆ្នោត និងលោក Dermer ដែលជាមនុស្សជំនិតរបស់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ មុនពេលរដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ
ត្រូវជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃចន្ទ។
ក្នុងពេលនៃជំនួប
លោក Dermer
បានប្រាប់លោក ត្រាំ អំពីផែនការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
លីបង់ និងអ៊ីរ៉ង់ សម្រាប់រយៈពេល ២ខែខាងមុខ។ លោក Dermer ក៏បានជួបកូនប្រសាប្រុសរបស់លោក ត្រាំ
ដែលគេស្គាល់ថាជាទីប្រឹក្សាកំពូលមួយរូបលើកិច្ចការមជ្ឈិមបូព៌ា
អំឡុងអាណត្តិដំបូងរបស់លោកផងដែរ៕
Post a Comment