ប្រជាជនកូរ៉េខាងត្បូង ប្រឆាំងនឹងការផ្គត់ផ្គង់អាវុធ ទៅឱ្យអ៊ុយក្រែន
ប្រភព៖ Reuters
សេអ៊ូល៖ ការស្ទង់មតិបានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងមានការព្រួយបារម្ភ អំពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាន ប្រសិនបើកូរ៉េខាងត្បូងចូលរួមក្នុងជម្លោះនៅអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់អាវុធទៅកាន់អ៊ុយក្រែន។
ការប្រឆាំងនេះ កើតឡើងទោះបីជាមានរបាយការណ៍ថា
កូរ៉េខាងជើងកំពុងផ្គត់ផ្គង់អាវុធ និងទាហានដល់រុស្ស៊ី
ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។ លោក Yang Uk អ្នកវិភាគនៅវិទ្យាស្ថាន Asan សម្រាប់គោលនយោបាយបាននិយាយថា
«ចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង
នឹងមានអត្ថប្រយោជន៍តិចតួចសម្រាប់ការបន្តគាំទ្រ (ជំនួយយោធា)
នៅពេលដែលមានការគាំទ្រក្នុងស្រុកតិចតួច
ហើយទំនាក់ទំនងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកបន្ទាប់អាចនឹងកាន់តែយ៉ាប់យ៉ឺន»។
ការប្រឆាំងពីសាធារណជន
និងការគំរាមកំហែងពីរុស្ស៊ីបានធ្វើឱ្យកូរ៉េខាងត្បូង មានការប្រុងប្រយ័ត្ន
ក្នុងការសម្រេចចិត្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ ទោះបីជាកូរ៉េខាងត្បូង
ជាប្រទេសផលិតអាវុធដ៏សំខាន់ក៏ដោយ ក៏រដ្ឋាភិបាលនៅតែស្ទាក់ស្ទើរ
ក្នុងការចូលរួមដោយផ្ទាល់ ក្នុងជម្លោះនេះ។
ចំពោះដំណើរទស្សនកិច្ចនេះ
ក្រុមបាតុករបានប្រមូលផ្តុំគ្នា នៅខាងក្រៅការិយាល័យ របស់ប្រធានាធិបតី ដោយកាន់បដា
ដែលសរសេរថា «ទេ!
ចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលមានគម្រោងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន»។
អ៊ុយក្រែនបានស្នើសុំជំនួយយោធាទីក្រុងសេអ៊ូល
ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងបានឆ្លើយតបថា ខ្លួនកំពុងពិចារណាលើសំណើទាំងនេះ
ហើយការសម្រេចចិត្តណាមួយនឹងត្រូវធ្វើឡើងដោយផ្អែកលើស្ថានការណ៍
និងសកម្មភាពរបស់រុស្ស៊ី និងកូរ៉េខាងជើង។
ការិយាល័យប្រធានាធិបតី បានរាយការណ៍ឱ្យដឹងថា
នៅថ្ងៃពុធសប្តាហ៍នេះគណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Rustem
Umerov បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol
ចំពេលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា
ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងរកការគាំទ្រផ្នែកសព្វាវុធ៕
Post a Comment