អង្គភាពប្រឆាំងអំពើពុករលួយរកឃើញអ្នកកាន់កាប់ដីព្រៃលិចទឹកខុសច្បាប់ជុំវិញបឹងទន្លេសាប ខេត្តកំពង់ធំ ចំនួន១៧៦នាក់
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) បានបើកកិច្ចប្រជុំ លើកទី៤១ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តុប សំ , សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក.ជ.ប.ព ដើម្បើពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព លើកទី៤០ អាណត្តិទី៣ , ស្តាប់របាយការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និងបញ្ហាផ្សេងៗ។
បើតាមសេចក្តីជូនរបស់អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព) ក្រៅពីកិច្ចការប្រកាសទ្រព្យសម្បត្តិ និងបំណុល, ការងារពាក្យបណ្តឹង, ការងារអប់រំ, ការងារបណ្តុះបណ្តាល, ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ គឺមានករណីដីធ្លីរបស់អ្នកវិនិយោគធំៗ នៅតំបន់សេដ្ឋកិច្ចពិសេស(SSEZ) បញ្ហារាំរ៉ៃ នៃបន្តឹងដដែលៗដែលនៅមិនព្រមរលត់ , ករណីដីក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាប។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា អ.ប.ព កំពុងពិនិត្យញ្ហាដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាប តំបន់៣ តំបន់២ ខេត្តកំពង់ធំ ដែលអង្គភាពរកឃើញ អ្អ្នកកាន់កាប់ដីធំៗខុសច្បាប់ ចំនួន ១៧៦នាក់ (សរុបដីកាន់កាប់ខុសច្បាប់ ក្នុងនោះមាន ១៥២នាក់ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ៣០,១០៩ហិកតា) ហើយ ២៤នាក់ (កាន់កាប់ខុសច្បាប់ ៩,៤៦៣ហិកតា អ្នកខ្លះកាន់កាប់រហូតដល់ ២,៥០០ហិកតា) ប្រកែកមិនប្រគល់ដីជូនរដ្ឋវិញ។ ករណីរំលោភអំណាចក្នុងការងារលទ្ធកម្ម កិបកេងប្រាក់ជាង ១ពាន់លានរៀល ពីគម្រោងអភិវឌ្ឍន៍ តាមឃុំភូមិរបស់ឈ្មោះ ហេង វុទ្ធី នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ និងបក្ខពួក ២នាក់ទៀត ។
អ.ប.ព បាននិងគំពុងពិនិត្យករណីជំនួញឥទ្ធិពលនៅខេត្តកំពង់ឆ្នាំង (ដោះដូរដីពន្ធនាគារចាស់ សាងសង់ពន្ធនាគារថ្មី) ដែលឧកញ៉ា អ៊ុត ធី ចំណាយទុន ១.៩លានដុល្លារអាមេរិក ចូលហ៊ុនបន្ថែមក្នុងក្រុមហ៊ុន អាស្នា រិទ្ធ ហើយចំណាយប្រាក់ ៥០ម៉ឺនដុល្លារទៀតឲ្យ មួង ឃឹម, ដួង តារា, លី សាម៉េត ប្រើឥទ្ធិពលមកលើរដ្ឋបាលខេត្តកំពង់ឆ្នាំង យល់ព្រមតាមដំណោះស្រាយរបស់ ដួង តារា។
ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តដោយឈ្មោះ កន សុខកាយ ចំណាយប្រាក់ ៣០ម៉ឺនដុល្លារ ឲ្យមកដួង តារា, ឡាច សំរោង, លី សាម៉េត ដើម្បីឲ្យរូបខ្លួនទទួលបានការតែងតាំងជាអភិបាលក្រុងអរិយក្សត្រ (ប្រគល់លើកទី១ ចំនួន១៥ម៉ឺន ប្រគល់លើកទី២ ចំនួន១៥ម៉ឺន ដួង តារា, ឡាច សំរោង ប្រាប់ លី សាម៉េត ជាទឹកប្រាក់ កន សុខកាយ ជូនដើម្បីឲ្យបានជាអភិបាលក្រុងអរិយក្សត្រ មានតែ ១២ម៉ឺនដុល្លារ) ។
ជាមួយគ្នានោះដែរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានកំពុងពិនិត្យករណីប៉ុនប៉ង សូកប៉ាន់ប្រព្រឹត្តិដោយអភិបាលរងខេត្តពោធិ៍សាត់ ឡាយ វិសិដ្ឋ (ចំណាយ ប្រាក់ ៥៧ម៉ឺនដុល្លារ) ទៅ ឡាច សំរោង និង លី សាម៉េត , ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្ត ដោយ មួង ឃឹម និងបក្ខពួកឲ្យយុវជនម្នាក់ទើបជាប់បរិញ្ញាបត្រ ឲ្យបានចូលក្របខណ្ឌគយ ហើយឲ្យបានធ្វើគយនៅខេត្តបាត់ដំបង ជាថ្នូរនឹងប្រាក់៣០ម៉ឺនដុល្លារអាមេរិក)៕
Post a Comment