បទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡាត្រូវបានរំលោភ ក្រោយចូលជាធរមានទើបបានមួយថ្ងៃ
ប្រភព៖ Reuters
បេរូត៖ បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលទើបនឹងចូលជាធរមានកាលពីថ្ងៃពុធ ត្រូវបានរំលោភបំពាន បន្ទាប់ពីមានការបាញ់ផ្លោងនៅភាគខាងត្បូងប្រទេសលីបង់ ខណៈអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានវាយប្រហារទៅលើក្រុមជនសង្ស័យ ដែលបានចូលទៅក្នុងតំបន់ព្រំដែន បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។
បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល
និងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា បានចូលជាធរមានកាលពីថ្ងៃពុធ
ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង
ដែលមានបំណងអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរចាប់ផ្តើមត្រឡប់ទៅផ្ទះសម្បែងពួកគេវិញ
នៅតាមតំបន់ព្រំដែនដែលបែកបាក់ដោយការប្រយុទ្ធគ្នារយៈពេល ១៤ ខែ។
យោធាអ៊ីស្រាអែល
បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា «បទឈប់បាញ់ត្រូវបានរំលោភ
បន្ទាប់ពីមានជនសង្ស័យ ដែលខ្លះបានធ្វើដំណើរតាមរថយន្ត
បានមកដល់តំបន់ជាច្រើននៅតំបន់ភាគខាងត្បូង»។
ក្រុមហេសបូឡាបានចោទប្រកាន់អ៊ីស្រាអែល
ពីបទវាយប្រហារលើជនស៊ីវិលដែលកំពុងវិលត្រឡប់ទៅកាន់ភូមិដ្ឋានរបស់ពួកគេវិញ។
ប្រភពព័ត៌មានបានរាយការណ៍ថា រថក្រោះអ៊ីស្រាអែលបានបាញ់ផ្លោងទៅលើតំបន់ជាច្រើននៅតាមព្រំដែន
រវាងប្រទេសទាំងពីរ រួមទាំងទីក្រុង Markaba, Wazzani និង Kfarchouba និងវាលទំនាបកសិកម្មជុំវិញ ទីក្រុង Marjayoun
។
ការបំពានបទឈប់បាញ់នេះបង្កការព្រួយបារម្ភថា ជម្លោះអាចនឹងផ្ទុះឡើងម្តងទៀត ខណៈភាគីទាំងពីរនៅតែមានការមិនទុកចិត្តគ្នា និងអាចនឹងប្រើហិង្សាម្តងទៀត៕
Post a Comment