ក្រសួងព័ត៌មាន នឹងបង្ហាញប្រទីបជាលើកដំបូងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤

អត្ថបទ៖ ថោង វណ្ណា

ភ្នំពេញ៖ អាចចាត់ទុកថា ជាមោទភាពសម្រាប់ស្ថាប័នក្រសួងព័ត៌មាន ដែលបានរៀបចំប្រទីបជាលើកដំបូង នៅក្នុងអាណត្តិថ្មីនេះ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលមានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្វីដែលចាប់អារម្មណ៍ គឺមានការរចនារូបនាគព័ន្ធ ហើយផ្នែកខាងលើនៃកន្ទុយនាគ មានឡូហ្គោក្រសួងព័ត៌មាន ដែលបញ្ជាក់ពីអំណាចសារព័ត៌មាន ជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិបញ្ញាត្តិ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ និងមានឡូហ្គោជានិមិត្ដសញ្ញាតំណាងឲ្យអគ្គនាយកដ្ឋានទាំង៤ និង App ក្រសួងព័ត៌មាន រំលេចទៅដោយភ្លើងពណ៌ចម្រុះដ៏ស្រស់ស្អាត។

ទស្សនិកជនជាទីគោរព...! ប្រិយមិត្តជារាប់អាន..! ប្រទីបក្រសួងព័ត៌មាន ក៏បានបង្ហាញនូវគោលដៅអាទិភាពសំខាន់ៗចំនួន៥ ដែលជាគន្លឹះក្នុងការដឹកនាំក្រសួងព័ត៌មាន ក្នុងនាមស្ថាប័ននីតិប្រតិបត្តិ និងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលគោលដៅអាទិភាពទាំង៥ នោះរួមមាន៖

- ការធ្វើទំនើបកម្មស្ថាប័នព័ត៌មាន

- ការពង្រីកការអនុវត្តច្បាប់ 

- ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន 

-  សន្តិសុខព័ត៌មាន 

- សហប្រតិបត្តិការ 

សូមជម្រាបថា ក្រសួងព័ត៌មាន មានអគ្គនាយកដ្ឋានសំខាន់ៗសរុបចំនួន៤ និង App របស់ក្រសួង រួមមាន៖

១- អគ្គនាយកដ្ឋាន ព័ត៌មាននិងសោតទស្សន៍ 

២- អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា

៣- អគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា

៤- អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)

៥- App













Powered by Blogger.