គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Shin YongHwa នាយករងប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នាចុះពិនិត្យពិនិត្យស្ថានភាពអភិវឌ្ឍន៍គម្រោងមួយនៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ 

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពិនិត្យមើលស្ថានភាពសហគមន៍ ក៏ដូចជាវឌ្ឍនភាព និងសមិទ្ធិផលនៃការអនុវត្តគម្រោង។ ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍជនបទ និងការពង្រឹង សហគមន៍។

គម្រោងភូមិសន្តិភាព ដែលជាកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរវាង KOICA និងរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ មានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍តំបន់ប្រកបដោយនិរន្តរភាព និងសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ។ ជាមួយនឹងថវិកាចំនួន១០លានដុល្លារអាមេរិក សម្រាប់រយៈពេលពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ដែលជាជំនួយឥតសំណងពីសាធារណៈរដ្ឋកូរ៉េ តាមរយៈ KOICA គម្រោងនេះស្វែងរកការកែលម្អជីវភាពរស់នៅរបស់សហគមន៍ជនបទតាមរយៈការកែលម្អលក្ខខណ្ឌរស់នៅ ការបង្កើនប្រាក់ចំណូលប្រកបដោយចីរភាព និងការពង្រឹងអភិបាលកិច្ច៕






Powered by Blogger.