នាយករដ្ឋមន្រ្តីលីបង់ ប្រកាសពង្រឹងវត្តមានកងទ័ពនៅភាគខាងត្បូងប្រទេស និងទាមទារឱ្យអ៊ីស្រាអែលដកខ្លួន
ប្រភព៖ Reuters
បេរ៉ូត៖ នាយករដ្ឋមន្រ្តីលីបង់ លោក Najib Mikati បានប្រកាសនៅថ្ងៃពុធនេះថា កងទ័ពលីបង់នឹងពង្រឹងវត្តមានរបស់ខ្លួន នៅភាគខាងត្បូងប្រទេស និងបានទាមទារឱ្យអ៊ីស្រាអែល ដកទ័ពចេញពីទឹកដីលីបង់ ស្របតាមកិច្ចព្រមព្រៀងឈប់បាញ់ ជាមួយក្រុមហេសបូឡា។
កិច្ចព្រមព្រៀងឈប់បាញ់
រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាត្រូវបានសម្រេច កាលពីពេលថ្មីៗនេះ
បន្ទាប់ពីមានការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះ
កំណត់ឱ្យអ៊ីស្រាអែលដកកងទ័ពបន្តិចម្ដងៗចេញពីតំបន់ភាគខាងត្បូង នៃប្រទេសលីបង់។
រីឯកងទ័ពលីបង់នឹងត្រូវគ្រប់គ្រងទឹកដីនៅក្បែរព្រំដែនជាមួយអ៊ីស្រាអែល
ដើម្បីធានាថាហេសបូឡានឹងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញនៅទីនោះបាន។
លោក Mikati បានបញ្ជាក់ថា
រដ្ឋាភិបាលលីបង់ ប្តេជ្ញាអនុវត្តដំណោះស្រាយលេខ ១៧០១
របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានការដាក់ពង្រាយកងទ័ព
និងកងកម្លាំងសន្តិសុខនៅភាគខាងត្បូងនៃទន្លេ Litani។ លោក
ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់លីបង់។
លោក Mikati បានប្រកាសដូច្នេះថា «ខ្ញុំក៏ទាមទារឱ្យអ៊ីស្រាអែលប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះដំណោះស្រាយបទឈប់បាញ់
ដកខ្លួនចេញពីគ្រប់តំបន់ និងទីតាំងដែលខ្លួនបានកាន់កាប់ ហើយអនុវត្តដំណោះស្រាយ ១៧០១
សរុបទាំងអស់»៕
Post a Comment