១០ខែឆ្នាំ២០២៤ កម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ជាង ២​១ពាន់លានដុល្លារ កើនឡើង១៦%

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ក្នុងរយៈពេលជាង១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ២១.៥ពាន់លានដុល្លារ កើនឡើង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យដដែលនេះបានបង្ហាញថា ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ ៤៥ពាន់លាន់ដុល្លារ មានកំណើន១៦.៥%។ កម្ពុជាបាននាំចេញក្នុងទំហំទឹកប្រាក់ ២១.៥ពាន់លាន់ដុល្លារ​ កើនឡើង ១៦% ខណៈការនាំចូលមកវិញ​មានទំហំប្រាក់២៣.៥ពាន់លាន់ដុល្លារ កើនឡើង ១៧%​។

សហរដ្ឋអាមេរិក នៅតែស្ថិតនៅជាប្រទេសនាំមុខ ដែលកម្ពុជានាំចេញទំនិញច្រើនជាងគេ បន្ទាប់មកប្រទេសវៀតណាម ចិន ជប៉ុន ថៃ កាណាដា អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ ហូឡង់បារាំង អ៊ីតាលី រួមនឹងប្រទេសមួយចំនួនទៀត។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញភាគច្រើន គឺសម្លៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិក ផលិតផលកសិកម្ម និងផលិតផលសំខាន់ៗមួយចំនួនទៀត៕






 

Powered by Blogger.