ហ្សេលេនស្គី សង្ឃឹមថា ជ័យជម្នះរបស់លោក ត្រាំ នឹងអាចនាំសន្តិភាពមានយុត្តិធម៌ មកឱ្យអ៊ុយក្រែន
ប្រភព៖ AFP
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសម្តែងការចូលរួមអបអរសាទរទៅកាន់ លោក ដូណាល់ ត្រាំ សម្រាប់ជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ហើយបានបង្ហាញក្តីសង្ឃឹមថា អាណត្តិប្រធានាធិបតីរបស់លោក ត្រាំ នឹងអាចនាំយកសន្តិភាពប្រកបដោយយុត្តិធម៌មកកាន់តែកៀក សម្រាប់សង្រ្គាមអ៊ុយក្រែន។
លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំពេញចិត្តចំពោះការប្តេជ្ញារបស់លោក ត្រាំ
ចំពោះគោលជំហរនៃការប្រើប្រាស់អំណាចយោធា ដើម្បីសម្រេចបានសុខសន្តិភាព
នៅក្នុងកិច្ចការពិភពលោក។ នេះហើយគឺជាគោលការណ៍ ដែលអាចនាំសន្តិភាពប្រកបដោយយុត្តិធម៌
មកកាន់តែកៀក សម្រាប់វិបត្តិអ៊ុយក្រែន»។ លោក ដូណាល់ ត្រាំ
ធ្លាប់បានបង្ហាញសញ្ញាជាច្រើនលើកថា រូបលោកអាចនឹងកាត់បន្ថយ
ឬបញ្ឈប់តែម្តងនូវការផ្តល់ជំនួយយោធា សម្រាប់អ៊ុយក្រែន ហើយថែមទាំងអះអាងថា
ប្រសិនបើជាប់ឆ្នោត លោកនឹងមិនប្រើពេលយូរឡើយ
ដើម្បីបញ្ចប់សង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន។
អ៊ុយក្រែន ត្រូវពឹងផ្អែកលើដៃគូអន្តរជាតិ
ដើម្បីបំពេញតម្រូវការផ្នែកយោធា មនុស្សធម៌ និងហិរញ្ញវត្ថុ
ទើបអាចរក្សាសេដ្ឋកិច្ចប្រទេស ឱ្យនៅដំណើរការបាន ហើយបន្តមានសមត្ថភាពប្រយុទ្ធតស៊ូ
ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ដែលបានចាប់ផ្តើម តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២។
គិតត្រឹមខែតុលាកន្លងទៅ សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាសរុបជាទឹកប្រាក់លើស
៦៤ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមឈ្លានពានរុស្ស៉ីផ្ទុះឡើង៕
Post a Comment