តុលាការសម្រេចឃុំខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់
ភ្នំពេញ៖ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារពាក់ព័ន្ធករណីរត់ការចង់ធ្វើអភិបាលខេត្ត អស់ប្រាក់៥៧ម៉ឺនដុល្លារ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ
សូមបញ្ជាក់ជូនផងដែរថា ដំណើររឿងដែលនាំឱ្យមានការចោទប្រកាន់នេះ គឺឈ្មោះ ឡាយ វិសិដ្ឋ
បានយកប្រាក់ចំនួន ៥៧០,០០០ដុល្លារ ទៅឱ្យឈ្មោះ លី
សាម៉េត និងឈ្មោះ ឡាច សំរោង
ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលបានតំណែងជាអភិបាលខេត្ត៕
Post a Comment