ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ
ជាតំបន់ដ៏ស្មុគស្មាញមានទាំងជម្លោះដីធ្លី
និងការចិញ្ចឹមកម្លាំងខុសច្បាប់ពីក្រុមប្រឆាំង
ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលថែមទៀតផង។
តំបន់បឹងជង្រុក និង៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ គឺជាចំណែកនៃទីតាំង ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទានកម្មជូនគ្រួសារយោធាសមាហរណកម្ម
សម្រាប់អាស្រ័យផលតាមខ្លឹមសារ៣យ៉ាង នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ រួមមាន៖
១៖ ការធានាអាយុជីវិត និងរូបកាយ
២៖ ការធានាអាជីព និងមុខរបរ
៣៖ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យ៕
Post a Comment