ត្រាំ តែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ ជាបេសកជនពិសេសស្វែងរកសន្តិភាពអ៊ុយក្រែន
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសតែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសទទួល បន្ទុកស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន។
ក្នុងសេចក្ដីថ្លែងការណ៍បង្ហោះលើបណ្ដេញទំនាក់ទំនងសង្គម
លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសពីការតែងតាំងលោកឧត្តមសេនីយ៍
Keith Kellogg ជាជំនួយការរបស់ប្រធានាធិបតី
និងជាបេសកជនពិសេសសម្រាប់អ៊ុយក្រែន និងរុស្ស៉ី»។ លោក ត្រាំ
បន្តថាលោក Keith Kellogg បានដឹកនាំយោធា
និងធុរកិច្ចប្រកបដោយជោគជ័យ ក្នុងនោះធ្លាប់បម្រើការងារខាងកិច្ចការសន្តិសុខជាតិ
នៅក្នុងអាណត្តិដំបូងរបស់លោក។
លោក Keith Kellogg ធ្លាប់បម្រើការដោយកាន់តំណែងជាច្រើន
អំឡុងអាណត្តិទី១របស់លោក ដូណាល់ ត្រាំ
ដូចជាកាន់តំណែងជានាយសេនាធិការក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ
និងជាទីប្រឹក្សាសន្តិសុខជាតិរបស់អតីតអនុប្រធានាធិបតី លោក Mike Pence។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ លោក Keith Kellogg ធ្លាប់បានលើកឡើងកាលពីដើមឆ្នាំ២០២៤ថា ទីក្រុង វ៉ាស៊ីនតោន
គួរតែប្រើប្រាស់ជំនួយយោធាសម្រាប់អ៊ុយក្រែន
ជាមធ្យោបាយដាក់សម្ពាធជំរុញឱ្យមានកិច្ចចរចាសន្តិភាព៕
លោក Keith Kellogg ត្រូវបានរាយការណ៍ថាធ្លាប់បានធ្វើបទបង្ហាញអំពីផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដល់លោក
ត្រាំ។ ផែនការរបស់លោក Kellogg ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
ក្នុងនោះ មានទាំងការបញ្ឈប់ការប្រយុទ្ធគ្នា នៅត្រឹមបន្ទាត់សមរភូមិសព្វថ្ងៃ
ហើយទើបបង្ខំឱ្យទីក្រុងកៀវ និងទីក្រុងមូស្គូ ត្រឡប់មករកតុចរចា។ តាមរយៈផែនការនេះ
វាហាក់មានន័យស្មើនឹងឱ្យអ៊ុយក្រែន បោះបង់ចោលទឹកដីរបស់ខ្លួនដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់។
ប៉ុន្តែ លោក ហ្សេលេនស្គី
ធ្លាប់បានបញ្ជាក់ម្ដងហើយម្ដងទៀតថាអ៊ុយក្រែននឹងមិនព្រមកាត់ទឹកដីឱ្យរុស្ស៉ីនោះទេ៕
Post a Comment