សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃីម
ភ្នំពេញ៖ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃីម ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
សូមរំលឹកថា លោក អ៊ុត ធី និងលោក មួង ឃីម
ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា និងត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ
(ACU)
បញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤៕
Post a Comment