លទ្ធផលនៃការអញ្ជើញចូលរួមរបស់ សម្តេចបវរធិបតី ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ កិច្ចប្រជុំកំពូល២ផ្សេងទៀត នៅប្រទេសចិន
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាស ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បន្ទាប់ពីទទួលបានមហាជោគជ័យនៃបេសកកម្មការទូតក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប
និងមជ្ឈិមបូព៌ា នាពេលកន្លងមក។
បេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិនរបស់
សម្តេចធិបតី នាពេលនេះ
គឺជាព្រឹត្តិកាណ៍ថ្មីមួយទៀតដែលធ្វើឱ្យកម្ពុជាកាន់តែលេចមុខមាត់ខ្ពស់ត្រដែតឡើងថែមទៀតនៅលើឆាកអន្តរជាតិ។
សមិទ្ធផលការងារដ៏ធំធេងដែលរាជរដ្ឋាភិបាលទទួលបានក្នុងរយៈពេលជាង១ឆ្នាំមកនេះ
បានផ្តល់ភាពកក់ក្តៅ និងធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសមានមោទនភាព
និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា
ស័ក្តិសមនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕
ខាងក្រោមនេះជា សេចក្តីប្រកាសព័ត៌មានរបស់
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
Post a Comment