ក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តព្រមានរុស្ស៊ី ជុំវិញការប្រើប្រាស់ទាហានកូរ៉េខាងជើងនៅអ៊ុយក្រែន
ប្រភព៖ Reuters
រ៉ូម៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តសំខាន់ៗចំនួនបីបាននិយាយនៅថ្ងៃអង្គារថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី និងលទ្ធភាពដែលពួកគេអាចត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
ក្រុមប្រទេស G7
រួមមាន សហរដ្ឋអាមេរិក ជប៉ុន អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ បារាំង និងកាណាដា។
សម្ព័ន្ធមិត្តដែលបានចូលរួមចេញសេចក្តីថ្លែងការណ៍ផងដែរ គឺរួមមានកូរ៉េខាងត្បូង
អូស្ត្រាលី និងនូវែលសេឡង់។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងនេះ
ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង
ជាពិសេសការទិញមីស៊ីលផ្លោងកូរ៉េខាងជើងដោយរុស្ស៊ី។
ពួកគេក៏បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពនៃការផ្ទេរបច្ចេកវិទ្យានុយក្លេអ៊ែរ
ឬមីស៊ីល ពីរុស្ស៊ីទៅកាន់កូរ៉េខាងជើងផងដែរ។
G7 និងសម្ព័ន្ធមិត្ត
បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភថា
ការគាំទ្ររបស់កូរ៉េខាងជើងចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន
បង្ហាញពីការតស៊ូយ៉ាងអស់សង្ឃឹមរបស់រុស្ស៊ី ដើម្បីទប់ទល់នឹងការខាតបង់ក្នុងសមរភូមិ។
ទន្ទឹមគ្នានេះ ពួកគេព្រមានថា សកម្មភាពនេះ អាចនាំឱ្យមានការរីករាលដាលនៃជម្លោះ
និងបង្កើនគ្រោះថ្នាក់នៅក្នុងតំបន់៕
Post a Comment