ឯកឧត្តម​ ម៉ៅ​ ធនិន​ ចុះត្រួតពិនិត្យទីតាំងដំឡេីងទូរទស្សន៍ LED ខ្នាតធំ ​ត្រៀមទទួលភ្ញៀវទេសចរ ក្នុងពិធីបុណ្យសមុទ្រលើកទី១១

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលខេត្តកំពត​ នាល្ងាចថ្ងៃទី៧​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៤​ បានដឹកនាំ អាជ្ញាធរក្រុងកំពត មេភូមិ​ ចៅសង្កាត់​ ចុះត្រួតពិនិត្យទីតាំងដែលតំឡេីងទូរទស្សន៍ LED ខ្នាតធំ​ និងដំណើរការនៃការស្ថាបនាផ្លូវ​ប្របមាត់ព្រែក​កំពង់បាយត្រេីយខាងលិច​ ចន្លោះស្ពានឥន្ទនូ​ តភ្ជាប់ជាមួយផ្លូវបេតុងដែលមានស្រាប់​ (ចំណតទូកទេសចរណ៍ចាស់ ទល់មុខសេះសមុទ្របាញ់ទឹក) និងកែលម្អសោភ័ណភាព​បន្ថែមទៀត​ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសខេត្តកំពតធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែលប្រារព្ធធ្វេីឡេីងនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ "អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”។

សូមបញ្ជាក់ថា កម្មវិធីបើកជាផ្លូវការនឹងប្រព្រឹត្តឡើងនាថ្ងៃទី១៤ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី-ហ៊ុន ម៉ាណែត៕











Powered by Blogger.