ត្រាំ មានគម្រោងតែងតាំងលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស

 ប្រភព៖ AFP

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានជ្រើសរើសសមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio ជាអនាគតរដ្ឋមន្ត្រីការបរទេសរបស់លោក នៅពេលលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅខែមករាខាងមុខ។

ដោយផ្អែកលើការដកស្រង់សម្ដីពីប្រភពចំនួន៣ New York Times បានឱ្យដឹងទៀតថាការសម្រេចចិត្តខាងលើមិនទាន់ត្រូវបានសម្រេចជាចុងក្រោយនោះទេ ប៉ុន្តែលោក ត្រាំ បានបង្ហាញ ទំនោរជ្រើសរើសយកលោក Rubio ជាបេក្ខភាពរដ្ឋមន្ត្រីការបរទេស។

លោក Marco Rubio មានដើមកំណើតចេញពីគ្រួសារដែលជាជនភៀសខ្លួនគុយបា។ លោកកើតនៅក្នុងទីក្រុង Miami នៃរដ្ឋ Florida ហើយបានបញ្ចប់ការសិក្សាដោយ ទទួលបានសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Florida ក្នុងឆ្នាំ១៩៩៣៕



 

Powered by Blogger.