អ្នកឧកញ៉ាទៀ វិចិត្រ បញ្ជូនអូប័រពេទ្យទាំងយប់ទៅទទួលប្រជាពលរដ្ឋ ៣នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ នៅក្រុងកោះរ៉ុង
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ាទៀ វិចិត្រ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋចំនួន៣នាក់ បានរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវការសង្គ្រោះបន្ទាន់។
អ្នកឧកញ៉ាទៀ វិចិត្រ បានមានប្រសាសន៍ថា បុរសទាំង ៣នាក់ មានឈ្មោះ៖ ១-មាល័យ អាយុ ៣២ឆ្នាំ, ២-ហាន ហាត ហៅឃ្លោក អាយុ ១៨ឆ្នាំ និងទី៣-ឈ្មោះ ម៉ាប់ មាន។
អ្នកទាំង៣ខាងលើត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
Post a Comment