ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ពិធីសំណេះសំណាលលើកទឹកចិត្ត និងជូនបណ្ណសរសើរដល់ក្រុមអ្នកផលិតមាតិកាអប់រំ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីសំណេះសំណាលលើកទឹកចិត្ត និងជូនបណ្ណសរសើរដល់ក្រុមអ្នកផលិតមាតិកាអប់រំ ជាង១០០នាក់ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ សាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា
អ្នកផលិតមាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត
ចំណេះដឹង ប៉ុន្តែក៏នាំនូវការពិត និងរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងសង្គម, អ្នកផលិតមាតិកា Content Creator ខុសពីក្រុម MMO
“Make Money Online“ គឺគេមិនខ្វល់ពីក្រមសីលធម៌វិជ្ជាជីវៈអ្វីនោះទេ
គេគិតត្រឹមតែចង់បាន Like Comment Shares ដើម្បីទទួលបានលុយពី
Facebook TikTok ឬប្រពន្ធ័ផ្សេងៗទៀតនូវការអរគុណដល់អ្នកបង្កើតមាតិកាទាំងអស់ដែលបានធ្វើការផលិតនូវមាតិកាយ៉ាងច្រើនធ្វើឱ្យប្រជាជនសម្បូរណ៍
Content ក្នុងការមើល
ដែលជាចំណុចមួយក្នុងការកាត់បន្ថយនូវស្ត្រេសតាមរយៈការទស្សនាមាតិកាដែលកំប្លែងសប្បាយ។
ឯកឧត្តមរដ្ឋមន្រ្តី
បានលើកទឹកចិត្តដល់ក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម Influencers
ត្រូវបន្តផលិត Content មិនត្រឹមតែសម្រាប់ប្រជាជនក្នុងប្រទេសខ្មែរនោះទេ
គឺគិតពីការផលិត Content ដែលមានលក្ខណៈនូវតម្លៃជាសកល
ដើម្បីចូលរួមផ្សព្វផ្សាយដោយផ្ទាល់អំពីការពិតរបស់កម្ពុជា ទៅកាន់ពិភពលោក
ដែលជាការផ្តល់ផលប្រយោជន៍ដល់ជាតិ ប្រជាជនរបស់ខ្លួន និងចូលរួមថែរក្សាសុខសន្តិភាព
ស្ថេរភាពបានរឹងមាំ។
នៅក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី នេត្រ ភត្ត្រា
ស្នើដល់អ្នកផលិតមាតិកាទាំងអស់បន្តបង្កើត Content ល្អ
ល្បឿនលឿន ហើយសូមគោរពក្រមសីលធម៌វិជ្ជាជីវៈ របស់ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok
Facebook ជាដើម ដោយមិនផ្សាយរូបអាក្រាត រូបហិង្សា
ការធ្វើឱ្យមានការស្អប់រើសអើងជាតិសាសន៍ផ្សេងៗ ហើយក៏ត្រូវគោរពនូវក្រមសីលធម៌ក្នុង
វិជ្ជាជីវៈសារព័ត៌មាន ទោះបីបងប្អូនជាអ្នកបង្កើតមាតិកាផ្សាយក៏ដោយតែជាអ្នកស្ថិតនៅក្នុងចង្កោមនៃវិស័យព័ត៌មាន
និងសោតទស្សន៍ ដែលត្រូវគោរពវិជ្ជាជីវៈឱ្យបានល្អ។ ដូច្នេះត្រូវបូកបន្ថែមខ្លឹមសារ
ល្បឿន ក្រមសីលធម៌ វិជ្ជាជីវៈរួមជាមួយការពិត
និងតម្លៃសម្រាប់ផ្តល់ដល់អ្នកចំណាយពេលទស្សនា។
ឯកឧត្តមរដ្ឋមន្ត្រីបានរម្លឹកដល់អ្នកផលិតមាតិកា
ត្រូវប្រុងប្រយ័ត្នខ្ពស់ គឺប្រសិនបើមានភាព មិនច្បាស់នោះទេសូមកុំផ្សព្វផ្សាយ
ព្រោះនៅពេលដែលយើងផ្សព្វផ្សាយនូវព័ត៌មានដែលមិនត្រឹមត្រូវ មិនពិត ព័ត៌មានអាក្រក់
គឺមានការសាយភាយលឿនណាស់ ទោះបីយើងផ្សាយកែតម្រូវវិញមិនសូវមានអ្នកមើលនោះទេ។
តែទោះជាយ៉ាងណាប្រពន្ធ័ផ្សព្វផ្សាយបុរាណ មានវិទ្យុ ទូរទស្សន៍
ទោះបីការផ្សាយយឺតបន្តិច តែធ្វើឱ្យមានតុល្យភាពគ្រប់ជ្រុងជ្រោយពេញលេញ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា
គ្រោះថ្នាក់បច្ចុប្បន្ននៅក្នុងបណ្តាញទំនាក់ទំនងសង្គមលឿន គឺជាមានគុណសម្បត្តិ
និងគុណវិបត្តិ ហើយគុណសម្បត្តិ គឺធ្វើឱ្យប្រជាជនទទួលបានព័ត៌មានលឿន ប៉ុន្តែប្រសិនជាព័ត៌មាននោះខុសនឹងធ្វើឱ្យគ្រោះថ្នាក់កាន់តែច្រើន។
បើសិនជាព័ត៌មានក្លែងក្លាយដឹកមុខយើងកាន់តែច្រើននោះនឹងធ្វើឱ្យមានផលប៉ះពាល់កាន់តែច្រើន។
ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ
ភក្ត្រា បានស្នើដល់អ្នកផលិតមាតិកា ដែលមានឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមជួយធ្វើការផ្សាយសារបញ្ជ្រាបអប់រំឱ្យមានការយល់ដឹងពីគ្រោះថ្នាក់នៃការប្រើ
ប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ការគោរពសីលធម៌ក្នុងសង្គម
ដើម្បីឱ្យសាធារណជនបានយល់ដឹងកាន់តែច្បាស់៕
Post a Comment