ជំងឺមិនឆ្លង គឺជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់តាមរយៈក្រសួងសុខាភិបាល!
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ លោក ប៉ែន លីណាត អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា ជំងឺមិនឆ្លងជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្ដទុកដាក់ តាមរយៈក្រសួងសុខាភិបាលក្នុងការអន្ដរគមន៍ បង្ការ កាត់បន្ថយ និងទប់ស្កាត់សំដៅលើកកម្ពស់សុខភាពប្រជាជន ។
ថ្លែងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកអភិបាលរងខេត្ត បានបង្ហាញការយកចិត្តទុកយ៉ាងខ្លាំលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាចំណីអាហាររបស់ប្រជាពលរដ្ឋ តាមរយៈការហូបចុក ក្នុងនោះមានដូចជា ប្រៃខ្លាំង ផ្អែមខ្លាំង ការប្រើប្រាស់ជាតិខ្លាញ់ច្រើន និងការពិសារគ្រឿងស្រវឹងច្រើន ដែលអាចបង្កឱ្យមានបញ្ហាសុខភាព និងអាចកើតជំងឺមិនឆ្លង ដែលនាំឱ្យប្រជាពលរដ្ឋរងគ្រោះទាំងសុខភាព បាត់បង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិផងដែរ។ ទន្ទឹមនឹងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង អាហារមានជាតិប្រៃខ្លាំង ផ្អែមខ្លាំង គឺប្រឈមនឹងការបង្កហានិភ័យដល់សុខភាពកាន់តែច្រើន ។
លោកបន្ថែមថា ដើម្បីបង្ការ ទប់ស្កាត់ទទួលបានជោគជ័យ ហើយអាចឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនពីបញ្ហាសុខភាព និងយល់ដឹងពីគ្រោះថ្នាក់នៃជំងឺ ក្នុងនោះគ្រប់អាជ្ញាធរពាក់ព័ន្ធ នៅតាមមូលដ្ឋាន ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានកាតែទូលំទូលាយដល់ប្រជាពលរដ្ឋ តាមរយៈផ្នែកសុខាភិបាល ក្នុងការចុះអប់រំណែនាំ ឬដាក់ស្លាក ដាក់ផ្ទាំងប៉ាណូ នៅតាមមូលដ្ឋាន ៕
Post a Comment