ពិធីបិទអង្គសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងលេីកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥

 អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ នារសៀលថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះអញ្ជេីញបិទកម្មវិធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ច ប្រតិបត្តិការ ឆ្នាំ ២០២៤ និងលេីកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ ក្រោមអធបតីភាព ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តមឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង នគរបាលជាតិ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គសន្នងការនគរបាលជាតិ។  

ពិធីបិទសន្និបាតនេះ ប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តក្រចេះ និងមានការចូលរួមពី សំណាក់ឯកឧត្តម  លោក ជំទាវ អបដំណេីរ លោក លោកស្រី ស្នងការរងខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីជាអធិការ អធិការរង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យរួមនិងលោកមេឃុំ ចៅ សង្កាត់ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញរដ្ឋបាលខេត្តប្រមាណជាង៣៥០នាក់។  

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វេីសេចក្តីរាយ ពីការអនុវត្តការងាររយៈពេលកន្លងមកជូនឯកឧត្តម គណៈធិបតី និងអង្គពិធីទាំងមូលបានយល់និងជ្រួតជ្រាប។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជេីញសម្តែង និងធ្វេីការកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលអនុវត្តបាននៅរយៈពេលកន្លងមក និយាយរួម លទ្ធផល នៃការគ្រប់គ្រង  សន្តិសុខ  សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាធារណៈ របស់ស្នងការរដ្ឋាន នគរបាលខេត្ត  ដែល លោក ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការខេត្ត ជាអ្នកដឹកនាំ  ។  

ឯកឧត្តមមានបន្តទៀតថា សូមសម្តែង និងកោតសរសេីរ ចំពោះដឹកនាំទាំងអស់ របស់នាយ នាយរងនគរបាល និងមន្រ្តីនគរបាលទាំងអស់ ដែលបានខិតខំ អនុវត្តការងារ ទាំងកម្លាំង និងស្មារតី គ្រប់វេលា បំពេញតួនាទី និងភារកិច្ចបានយ៉ាងប្រសេីរ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងអនុវត្ត តាមគោលណែនាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេច មហាវរធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាអាណាចក្រកម្ពុជា ហេីយបានដាក់ចេញ នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សម្រាប់កំណេីន ការងារ សមធម៌ ប្រសិទ្ធភាព និងប្រកបដោយចីរភាព ដេីម្បីកសាងមូលដ្ឋានគ្រឹៈ ឆ្ពោះទៅសម្រេចចក្ខុវិស័យ នៃកម្ពុជានាឆ្នាំ ២០៥០។  

ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថាដេីម្បីបំពេញ តួនាទីជាសេនាធិការជូនជាតិ និងជូនរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តស្តីពី «ការលេីកកម្ពស់ ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម» ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៨ ក្នុងនោះគឺការថែរក្សា សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គម និងត្រូវបានកំណត់ជាសកម្មភាព។  

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ លន់ សុផាត បានក្រេីនរំលឹក ដល់ថ្នាក់ដឹកនាំ នៃស្នងការ ពិសេស ឧត្តមសេនីយ៍ ទោ ស្នងការ ត្រូវបន្តពង្រឹង ការពារសណ្តាប់ធ្នាប់សាធារណៈនិងទប់ស្កាត់នូវបទល្មេីសទាំងឡាយ ដែលនាំឱ្យភាពចលា្លចល់ នៅតាមមូលដ្ឋាន និងបង្កអសន្តិសុខសង្គម ពិសេសទៀតដាច់ខាត ត្រូវលុបបំបាត់ឱ្យនូវបទល្មេីសគ្រឿងញៀន ដេីម្បីភាពសុខសាន្ត ជូនប្រជាពលរដ្ឋយេីងនៅទូទាំងខេត្តក្រចេះ។ ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ លន់ សុផាត នឹងធ្វេីការបិទបញ្ចប់នូវកម្មវិធី អង្គសន្និបាត ប្រកបដោយ ជោគជ័យ និងភាពស្និទ្ធស្នាល ក្រៃលេងបំផុត៕














Powered by Blogger.