កងរាជអាវុធហត្ថខេត្តកែប រៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន ទើបជ្រើសរើសថ្មី ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន (ភ្នំជុំសែនរីករាយ)

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) និងពិធីសំណេះសំណាលសួរសុខទុក្ខដល់កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ នាពេលខាងមុខ។

 ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកវរសេនីយ៍ឯក ម៉ាន់ ដាវីត មេបញ្ជាការស្តីទី តំណាងលោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប អញ្ជើញចូលរួមក្នុងពិធីនេះដែរមានលោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង.ស្រុក និងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោក លោកស្រីក្រុមគ្រួសារអាណាព្យាបាល យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីជាច្រើននាក់ទៀត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានឧបត្តម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នូវថវិកាចំនួន ៥.០០០.០០០រៀល និងភេជ្ជៈចំនួន៩០កេស។

ក្នុងពេលនេះដែរ លោកវរសេនីយ៍ឯក មេបញ្ជាការស្តីទី បាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងលោកស្រី ឧបត្ថម្ភដល់យោធិនជ្រើសរើសថ្មីជាប់ជាស្ថាពរចំនួន២៧នាក់និងគ្រូចំនួន២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០.០០០រៀល ភួយ០១ និងកន្សែងពោះគោ០១ ផងដែរ៕
















Powered by Blogger.