ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសច្បាប់អាជ្ញាសឹកបន្ទាន់ ប្រឆាំងកូរ៉េខាងជើង
ប្រភព៖ Reuters
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសដាក់ច្បាប់អាជ្ញាសឹកជាបន្ទាន់នៅទូទាំងប្រទេស នៅយប់ថ្ងៃអង្គារនេះដោយចោទប្រកាន់ក្រុមប្រឆាំង ពីបទប្រឆាំងរដ្ឋ និងឃុបឃិតជាមួយកូរ៉េខាងជើង។
ការប្រកាសច្បាប់អាជ្ញាសឹកនេះ
ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹង នៅកូរ៉េខាងត្បូង ដែលលោក Yoon
កំពុងតែប្រឈមមុខ នឹងការប្រឆាំងខ្លាំងពីសំណាក់សភា
ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។
លោក Yoon បានបញ្ជាក់ថា
ច្បាប់អាជ្ញាសឹក គឺជាវិធានការចាំបាច់ដើម្បីការពារប្រទេស និងលុបបំបាត់ក្រុមប្រឆាំង។
តាមរយៈសុន្ទរកថាតាមទូរទស្សន៍ ដែលមិនមានការប្រកាសជាមុន លោក Yoon បានប្រកាសថា «ខ្ញុំសូមប្រកាសច្បាប់អាជ្ញាសឹក
ដើម្បីការពារសាធារណរដ្ឋកូរ៉េសេរី ពីការគំរាមកំហែងរបស់កងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង» និងក្រុមប្រឆាំង ដែលលោកចោទថា ជា «កងកម្លាំងប្រឆាំងរដ្ឋ» ដែលកំពុងបំផ្លាញសេរីភាព និងសុភមង្គល របស់ប្រជាជន និងរដ្ឋធម្មនុញ្ញ។
លោក Yoon បានបន្ថែមថា
លោកនឹងកសាងប្រទេសសេរី និងប្រជាធិបតេយ្យឡើងវិញ តាមរយៈច្បាប់អាជ្ញាសឹក។ ទោះជាយ៉ាងណា
លោកមិនបានបញ្ជាក់លម្អិត អំពីវិធានការជាក់លាក់ ដែលនឹងត្រូវអនុវត្តនោះទេ៕
Post a Comment