ក្រុមប្រឹក្សាខេត្តរតនគិរីបើកកិច្ចប្រជុំសាមញ្ញអាណត្តិទី៤ លើកទី៧

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តរតនគិរីអាណត្តិទី៤លើកទី៧។ 

កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារA សាលាខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ទីចាត់ការ-អង្គភាពការិយាល័យ ចំណុះសាលាខេត្តរតនគិរីជាច្រើនរូបទៀត។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តរតនគិរីនេះ មានរបៀបវារៈមួយចំនួនលើកយកមកពិនិត្យ និងពិភាក្សារួមមាន៖ 

-ពិនិត្យ និង អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត។

-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារប្រចាំខែធ្នូ របស់រដ្ឋបាលខេត្ត។

-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកា របស់ គ. ក. ស. ក សម្រាប់ឆ្នាំ២០២៥។

-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណកម្មាធិការទី៤៖

.សេចក្តីសម្រេច ស្តីពីការកែ សម្រួលសមាសភាពគណកម្មាធិការសម្របសម្រួល

បច្ចេកទេសក្រុមប្រឹក្សាខេត្ត។

.សេចក្តីសម្រេច ស្តីពីការកែ សម្រួលសមាសភាពគណកម្មាធិការលទ្ធកម្ម។

សេចក្តីសម្រេច ស្តីពីការកែ សម្រួលសមាសភាពគណកម្មាធិការរៀបចំគម្រោង

ខេត្ត។

សេចក្តីសម្រេច ស្តីពីការកែ សម្រួលសមាសភាពគណកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្ម៕













Powered by Blogger.