ឧត្តមសេនីយ៍ត្រី យស ភីរិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

អត្ថបទ៖ ទ្រី ហៀន 

ខេត្តកែបនាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ត្រី យស ភីរិទ្ធ ស្នងការរង ផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ កិច្ចប្រជុំនេះមានការចូលរួមពីលោកស្នងការរង នាយ-នាយរងការិយាល័យ អធិការនគរបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងលោកជំទាវ ង្វៀន ធិថាញ់ សមាជិកគណៈកម្មធិការ មជ្ឈឹមបក្សកុំម្មុយនិស្តវៀតណាម អនុប្រធានរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ច និងចូលរួមប្រជុំរវាងសមាគមមិត្តភាពទាំងពីរប្រទេស ដើម្បីបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ លើកិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរ ដែលប្រារព្ធធ្វើនៅក្រុងកែប ខេត្តកែប នាពេលខាងមុខនេះ៕




Powered by Blogger.