រុស្ស៊ី បញ្ជាក់ថា ខ្លួននៅបន្តពិភាក្សាអំពីអនាគត នៃមូលដ្ឋានទ័ពរបស់ខ្លួននៅស៊ីរី
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ខ្លួននៅបន្តពិភាក្សាជាមួយភាគីស៊ីរី អំពីអនាគតនៃមូលដ្ឋានទ័ពរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី។ ការពិភាក្សារវាងរុស្ស៊ី និងស៊ីរី អំពីអនាគតនៃមូលដ្ឋានទាំងនេះ នឹងបន្តទៅមុខទៀត ហើយការសម្រេចចិត្តចុងក្រោយ នឹងត្រូវបានធ្វើឡើងតាមរយៈការចរចា និងការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរូបនេះនិយាយថា រហូតមកទល់ពេលនេះ
មិនទាន់មានការសម្រេចចុងក្រោយណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ
ដោយបានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងទាក់ទងជាមួយអ្នកតំណាងនៃកងកម្លាំងដែលគ្រប់គ្រងស្ថានការណ៍នៅក្នុងប្រទេស។
អ្វីគ្រប់យ៉ាងនឹងត្រូវបានកំណត់តាមរយៈការសន្ទនា»។
គួរបញ្ជាក់ថា បច្ចុប្បន្ន
រុស្ស៊ីមានមូលដ្ឋានទ័ពពីរនៅក្នុងប្រទេសស៊ីរី គឺមូលដ្ឋានទ័ពជើងទឹក នៅក្រុង Tartus
និងមូលដ្ឋានទ័ពអាកាស នៅជិតទីក្រុង Jableh ភាគខាងលិចប្រទេសស៊ីរី។
អនាគតនៃមូលដ្ឋានទាំងនេះ នៅមិនទាន់ច្បាស់លាស់ទេ បន្ទាប់ពីមានការផ្លាស់ប្តូរអំណាច
នៅក្នុងប្រទេសស៊ីរី៕
Post a Comment