ពិធីសំណេះសំណាល និងជូនដំណេីរយោធិននៃកងរាជធាវុធហត្ថទេីបជ្រេីសថ្មី ត្រូវទៅហ្វឹកហ្វឺនបង្កេីនបច្ចេកទេស
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ៣កេីត ខែមគិសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមវត្តមានឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ រួមនិងលោកឧត្តមសេនីយ៍ សាក់ សារ៉ាង មេបញ្ជាការ នៃកងរាជអាវុធហត្ថខេត្តក្រចេះ អញ្ជេីញ ចូលរួម អបអរសាទរ និងសំណេះសំណាល ក្នុងការជូនដំណីរ កងកម្លាំង នៃកងរាជអាវុធហត្ថទេីបជ្រេីសរេីសថ្មី(ជាប់ជាស្ថាពរ) ចូលទៅហ្វឹកហ្វឺនដេីម្បីបង្កេីនចំណេះដឹង និងបច្ចេក នៅមជ្ឈមណ្ឌល នៃកងរាជអាវុធហត្ថ (ភ្នំសែនរីករាយ) ខេត្តកំពង់ឆ្នាំង។
ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការនៃកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការចូលរួមពីសំណាក់ លោក ណៃ តឹងឡឹង មេបញ្ជាការ ប្រតិការសឹករងខេត្តក្រចេះ , លោក លោកស្រីជា ភិបាលរងក្រុង តំណាង លោក សេក ប៊ុនហេង អភិបាល នៃគណៈអភិបាលក្រុងក្រចេះ ព្រមទាំង លោក លោកស្រី មេបញ្ជាការង នៃកងរាជអាវុធហត្ថខេត្ត រួមនិង ពុក ម៉ែ បងប្អូន សាច់សារលោហិត នៃកងកម្លាំងដែលត្រូវអញ្ជេីញទៅហ្វឹកហ្វឺន ប្រហែល ១៥០ នាក់ ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ សាក់ សារ៉ាង មេបញ្ជាការ នៃកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ផ្តាំផ្ញេី ៖ ចំពោះ លោក ជាយោធិន នៃកងរាជអាវុធហត្ថ ដែលទេីបជ្រេីសរេីសថ្មី និងបាន ជាប់ជាស្ថាពរទាំងអស់ សរុប ៤១នាក់ ដែលមានវត្តមាននៅក្នុងឱកាសនេះថា ត្រូវគោរពវិន័យ និងពេលវេលាឱ្យបានខ្ជាប់ខ្ជួនបំផុត ។ ដោយយោងតាម គោលការណ៍ដឹកនាំដ៍ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការនៃ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស។ ផ្អែកតាមផែនការ លេខ ០០១ / ២០២៤ ផ.ក ចុះ ថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២៤ របស់អនុគណៈកម្មការ ជ្រេីសរេីសយោធិន នៃកងរាជអាវុធហត្ថ ។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិបានចេញប្រកាស បញ្ចូលក្របខណ្ឌ កងយោធពលខេមរភូមិន្ទបំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ។
លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មានប្រសាសន៍បន្តថា ៖ ការរៀបចំពិធីនេះ គឺដេីម្បីបង្ហាញ អំពីការយកចិត្តទុកដាក់ ពីក្រសួងការពារជាតិ , អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និង មេបញ្ជាការ នៃកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងពិសេសបំផុត គឺ យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលយេីង នាពេលបច្ចុប្បន្ន ដែលដឹកនាំប្រទេសដោយ សម្តេច មហាបវរ ធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
លេីសពីនេះ លោក ឧត្តមសេនីយ៍ សាក់ សារ៉ាង បានបញ្ជាក់ថា ៖ បន្ទាប់ពីការពិនិត្យ លក្ខណៈសម្បត្តិ និងការប្រឡងតេស្តសមត្ថភាព ដោយក្រុមការងាររបស់អនុកម្មការ ជ្រេីសរេីសយោធិន នៃកងរាជអាវុធហត្ថ កាលពីថ្ងៃទី ២៨ ខែកក្តដា ឆ្នាំ ២០២៤ បានចេញជាលទ្ធផល បេក្ខជន ដែលបានចូលរួមប្រឡង នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ ក្នុងនោះមាន ៖ ១- បេក្ខជន គ្រប់លក្ខណៈសម្បត្តិ (ជាប់ជាស្ថាពរ ) ចំនួន៤១នាក់។ ២- បេក្ខជន គ្រប់លក្ខណៈសម្បត្តិ ( ជាប់ត្រៀមបម្រុង ) មានចំនួន ០៤ នាក់ ។
ចំពោះ បក្ខជន (ជាប់ជាស្ថាពរ ចំនួន ៤១ នាក់ នោះ ) ត្រូវក្រសួងការពារជាតិចេញប្រកាសចូលក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌ កងរាជអាវុធហត្ថ និងក្លាយជាយោធិន នៃកងរាជអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំ ហ្វឹកហ្វឺនសណ្តាប់ធ្នាប់ក្នុងជួរទ័ព ចាប់ពីថ្ងៃ ទី២៥ កញ្ញា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងបន្តដំណេីរ ទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌល កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ នាឱ្យកាស ក្នុងថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត បានមានប្រសាសន៍ផ្តាំផ្ញេី ដល់ យោធិន នៃកងរាជអាវុធហត្ថ ដែលទេីបនឹងជាប់ថ្មីៗនេះ ជាចាំបាច់បំផុត សូមថែទាំសុខភាពឱ្យបានល្អប្រពៃ និងជាប្រចាំ , - សូមគោរពពេលវេលា នៃការងារ - សូមគោរពថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលកំពុងតែ អនុវត្តន៍ការងារ គ្រប់ស្ថាប័ណ្ណ -សូម គោរព និងសាមគ្គីគ្នាជាធ្លុងមួយ ក្នុងនាមជាកុលបុត្រខ្មែរ។
ឯកឧត្តមអភិបាលរងខេត្តបន្តទៀតថា សូមថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានជ្រេីដរេីស នូវកងកម្លាំង ចូលរួមចំណែក ការពារជាតិ និងការពារនូវសន្តិភាព សន្តាប់ធ្នាប់ សន្តិសុខសង្គម តទៅអនាគត ។លេីសពីនេះឯកឧត្តមបន្ថែមថា សូមថ្លែង អរគុណយ៉ាងជ្រាលជ្រៅ ចំពោះពុក ម៉ែ បងប្អូន និង អាណាព្យាបាល ដែលបានលះបង់កូន ប្អូន និងក្មួយៗ ឱ្យចូលរួមប្រឡង ប្រគួតប្រជែង ក្នុងកងកម្លាំងខេមរភូមិន្ទ នៃកងរាជអាវុធហត្ថ ដេីម្បីចូលរួមបំរេីនៅ ក្នុងក្រសួងការពារជាតិ ក៍ដូចជាការពារសង្គមផងយេីងដែរ ។
ជាទីបញ្ចប់ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត មានប្រសាសន៍ ជូនពរដល់ ក្មួយៗ និងប្អូនៗ ដែលបានធ្វេីដំណេីរទៅសូមសមប្រកបដោយសុខសុវត្ថិភាព តាមផ្លូវ និងទៅដល់គោលដៅប្រកបដោយជោជ័យ ៕
Post a Comment