ត្រាំ ព្រមានពីផលវិបាកធ្ងន់ធ្ងរ បើចំណាប់ខ្មាំងហ្កាហ្សា មិនត្រូវបានដោះលែង មុនថ្ងៃស្បថចូលកាន់តំណែង
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក
លោក ដូណាល់ ត្រាំ បានព្រមានពីផលវិបាកធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើ
ចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា មិនត្រូវបានដោះលែងឱ្យមានសេរីភាព នៅមុនថ្ងៃទី២០
ខែមករា ដែលជាកាលបរិច្ឆេទស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក ទេនោះ។
អំឡុងការវាយប្រហារលើអ៊ីស្រាអែល
កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហាម៉ាសបានចាប់ខ្លួនមនុស្ស ២៥០នាក់ជាចំណាប់ខ្មាំង
ក្នុងនោះរួមមានទាំងពលរដ្ឋអាមេរិកមានដើម កំណើតអ៊ីស្រាអែលផងដែរ។
ក្រុមហាម៉ាសបានទាមទារឱ្យបញ្ចប់សង្រ្គាម
និងការដកកងទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សាជាលក្ខខណ្ឌនៃការដោះលែងចំណាប់ខ្មាំងនៅសេសសល់។
ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថាសង្រ្គាមនឹងបន្ត រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច
និងលែងអាចបង្កការគំរាមកំហែង ដល់អ៉ីស្រាអែលតទៅទៀត។
លោក ត្រាំ
បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមថា «ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែង
ឱ្យបានមុនថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទដែល
ជាមហាកិត្តិយសសម្រាប់ខ្ញុំចូលកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទេ
នោះវានឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ា និងចំពោះអ្នកដែល
ទទួលខុសត្រូវប្រព្រឹត្តទង្វើឃោរឃៅទាំងនេះប្រឆាំងមនុស្សជាតិ»។
ក្រុមហាម៉ាស
កាលពីថ្ងៃចន្ទ បាននិយាយថាចំណាប់ខ្មាំង ៣៣នាក់
នៅក្នុងតំបន់ហ្កាហ្សាត្រូវបានសម្លាប់នៅក្នុងសង្រ្គាមមានរយៈពេលជាង ១៤ខែមកនេះជាមួយអ៊ីស្រាអែល
តែមិនបានបញ្ជាក់ពីសញ្ជាតិនៃចំណាប់ខ្មាំងដែលបានបាត់បង់ជីវិតទាំងនេះឡើយ៕
Post a Comment