រដ្ឋបាលខេត្តក្រចេះប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកានិងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៤

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី០៤ខែ ធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ អញ្ញើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពចំណុះឲ្យខេត្ត និងអភិបាលក្រុង/ស្រុកទាំង៧ ។

កិច្ចប្រជុំនេះ មានរបៀបវារៈ 

 l . សេចក្តីរាយការណ៍ សង្ខេប ពីរដ្ឋាល ក្រុង  ស្រុក និង មន្ទីរ អង្គភាព ពាក់ព័ន្ធ  

II. ពិនិត្យ លេីការងារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ 

lll. ពិនិត្យការងារ បង្រ្កាបបទល្មេីសព្រៃឈេី និងការគ្រប់គ្រងធនធានធម្មជាតិ 

lV. បញ្ហាផ្សេងៗ 

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរក្រុង/ស្រុក បន្តសហការគ្នាជាមួយមន្ទីរពាក់ព័ន្ធ និងរដ្ឋបាល ឃុំ សង្កាត់ ដេីម្បីទទួលបាន នូវរាល់សំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន  ដេីម្បីដោះស្រាយ ជូនប្រជាពលរដ្ឋយេីង បានទាន់ពេលវេលា ។

ឯកឧត្តម វ៉ា ថន មានប្រសាសន៍ ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុក/ក្រុង ត្រូវបន្តពង្រឹងការបង្រ្កាបបទល្មើសផ្សេងៗ ពិសេសបន្តទប់ស្កាត់ដូចភ្លៀងរលឹមនូវការប្រព្រឹត្តគ្រឿងញៀននិងអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ើងម៉ាត់ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅខេត្តក្រចេះឱ្យបានល្អប្រសេីរ ។  ឯកឧត្តម បានបន្ថែមទៀតថា អាជ្ញាធរ ក្រុង , ស្រុក ត្រូវជួយណែនាំដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ មេីលតាមដងផ្លូវ សាធារណៈឱ្យមានរបៀបរៀបរយ និងធ្វេីអនាម័យ ឱ្យបានស្អាតបានជាប្រចាំ និងជាសុខភាពសម្រាប់យេីងគ្រប់គ្នាផងដែរ ហេីយបន្តយកចិត្តទុកដាក់ទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ និងការរំលោភបំពានដីចំណីផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព ប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ និងការអភិវឌ្ឍ ក្នុងខេត្ត៕














Powered by Blogger.