លោក ជេម សុខ សុំការអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ លោក សុខ សុគន្ធ ហៅ ជេម សុខ នៅព្រឹកថ្ងៃ៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើការសូមអភ័យទោស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។
ការចេញសារសូមទោសនេះ
ក្រោយពីលោម ជេម សុខ បានលើកឡើងថា សម្តេចតេជោ ទៅប្រទេសចិន យ៉ាងប្រញាប់ប្រញាល់
ប៉ុន្តែសម្តេចក៏តបទៅវិញ នារាត្រីថ្ងៃ២ ធ្នូថា គម្រោងទៅទស្សនកិច្ចនៅចិន
មិនមែនទៅទាំងប្រញាប់ប្រញាល់នោះទេ គឺបានរៀបគម្រោងជិត២ខែហើយ។
បន្ទាប់ពីសម្តេចតបទៅវិញបែបនេះ
លោក ជេម សុខ ដែលបានហៅសម្តេចតេជោថាជា “ផ្កាយព្រឹក” នោះថា “ប្អូនសូមអភ័យទោស
ពីសម្ដេចបង បើមានការខុសឆ្គងត្រង់ណា។ ជាការពិតណាស់ ប្អូនជាមនុស្សឈឺ និងពុលទឹកមាត់
ដោយប្អូនចូលចិត្តនិយាយលេងសើចច្រើន ។ ប្អូនសូម សម្ដេចបងមេត្តាដល់ប្អូន សូមសម្ដេចបងមេត្តាកុំប្រកាន់ទោសអូសដំណើរ”៕
Post a Comment