ហាងលក់ទូរស័ព្ទយីហោ ដុល្លារដុល្លារ បើកសម្ពោធសាខាទី២ នៅកែងស្តុបបៀលប្រាយចាស់ ស្ថិតនៅសង្កាត់៤
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ លោក ចិត្ត រតនៈ ម្ចាស់ហាងលក់ទូរស័ព្ទយីហោ ដុល្លារដុល្លារ បានបើកសម្ពោធសាខាទី២នាព្រលប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទីតាំងនៅកែងស្តុបបៀលប្រាយចាស់ស្ថិតនៅសង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។
លោក ចិត្ត រតនៈ បានថ្លែងបញ្ជាក់ថា ក្នុងនាមរូបលោក ជាម្ចាស់ហាង គ្មានអ្វីតបស្នងសង គុណដល់អតិថិជន ដែលតែងតែគាំទ្រហាងរបស់លោក មានតែពាក្យថាអរគុណគ្រប់យ៉ាងចំពោះអតិថិជនដែលជឿជាក់និងផ្ដល់ទំនុកចិត្តដល់ហាងដុល្លារដុល្លារ ដែលអាចធ្វើឲ្យហាងរបស់លោកបានពង្រីកសាខាទី២ ក្នុងរយៈពេល៤ឆ្នាំកន្លងមក គិតចាប់ពីលោកបើកអាជីពសាខាទី១មក។
លោកបន្តថា សាខាទី២របស់លោក និងនៅតែផ្ដល់ទំនុកចិត្តនិងភាពជឿជាក់ដល់អតិថិជនគ្រប់រូបដែលមកទទួលសេវាកម្មពីហាងរបស់លោក និងការបដិសណ្ឋារកិច្ចភ្ញៀវ គឺជាចំណុចដ៏សំខាន់ដែលហាង ដុល្លារ ដុល្លារ មិនដែលមើលរំលង ជាពិសេសភាពទំនួលខុសត្រូវ និងការផ្ដល់ទំនុកចិត្តដល់អថិជនជាចម្បង។ លោកបញ្ជាក់ថាការពង្រីកសាខាទី២នេះវាមិនត្រឹមតែបង្ហាញពីចំណុចវិជ្ជមាន ក្នុងអាជីពផ្ទាល់ខ្លួនរបស់លោកទេវាបានជួយដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្អូនៗយុវវ័យដែលមានជំនាញនិងទេពកោសល្យ ក៏ដូចជា ផ្នែកលក់និងជួសជុលទូរស័ព្ទគ្រប់ប្រភេទ ឲ្យមានការងារធ្វើគេចផុតពីអំពើអបាយមុខផ្សេងៗ កសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោក ចិត រតនៈ បានបន្តទៀតថា ដើម្បីជាការឆ្លើយតបទៅនឹងទឹកចិត្តក៏ដូចការផ្ដល់ទំនុកចិត្តសម្រាប់ហាងដុល្លារដុល្លារ ក្នុងឱកាសនៃពិធីសម្ពោធសាខាទាំងពីរនិងពិធីខួបលើកទី៤ នៃការបង្កើតហាងលក់ទូរស័ព្ទយីហោដុល្លារដុល្លារ រូបលោកបានបង្កើតជាកម្មវិធីចាប់រង្វាន់ជាច្រើនរង្វាន់ ដូចជា speaker ម៉ាស៊ីនទឹកក្តៅ ម៉ាស៊ីនបោកគក់ ទូទឹកកក ម៉ូតូ dream 025 និងរង្វាន់ធំគឺរថយន្តតូយូតា prius មួយគ្រឿងទៀតផងដែរ ៕
Post a Comment